ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ដុតផាវគ្រាប់បែកផ្ទុកទៀតត្រូវមុខស្លាប់នៅថ្ងៃសែនចូលឆ្នាំចិនវៀតណាម
ដោយ Heng  ថ្ងៃទី 26 January, 2020  ម៉ោង 08:30 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល) ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសាររបួសលើផ្ទៃមុខធ្ងន់ធ្ងរពេកករណីនេះកើតឡើងបន្ទាប់ពីយកផាវគ្រាប់បែកដុតរួចបោះចូលក្នុងធុងសាំង ហើយអើតមើល ផាវគ្រាប់បែកបានផ្ទុះ ឡើងបង្ករបួសរហូតដល់បាត់បង់អាយុជីវិតគួរឱ្យសោក ស្ដាយ។ ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះ ឈ្មោះ ហួ ថារី ភេទស្រីអាយុ ៣៧ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុស អាយុ០៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់) មានកម្ពស់១២៤សង្ទីម៉ែត្រ មានឪពុកឈ្មោះ ហួ ផាន់ណាអាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ នី ស្រីទូច អាយុ៣៤ឆ្នាំ។

ឪពុកក្មេងរងគ្រោះឈ្មោះ ហួផាន់ណា ហៅ(ការ៉េ) បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅលេងផ្ទះបងស្រីឈ្មោះ ហួ ថារី ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ លុះដល់ម៉ោង០៩ និង០០នាទីឈ្មោះ ហួ ផាន់ណា ក៏ត្រឡប់មកផ្ទះវិញ ហើយកូននៅលេងផ្ទះឈ្មោះ ហួ ថារី រហូតដល់វេលាម៉ោង ១០ និង១៥នាទី បានឮសំឡេងផ្ទុះ ភ្លាមនោះឈ្មោះហួ ថារី ក៏រត់ទៅមើលឃើញក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចបានបញ្ជូនទៅមន្ទីពេទ្យជ័យជម្នះ ហើយក្មួយបានស្លាប់ រួចហើយក៏នាំយកត្រឡប់មកផ្ទះវិញ។

ក្រោយពីបានទទួលព័ត៌មានខាងលើកនេះម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា សហការនឹងកម្លាំងជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងសាកសួរនាំ។ ការពិនិត្យមានស្នាមលើពេញលើផ្ទៃមុខ។ តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម
ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនជាក្មេងលេងជាមួយគ្នា ដោយឈ្មោះ ផាន់ ណាដារ៉ូ បានជិះកង់ទៅទិញផាវនៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងប៉ើងទៅលើបុកនឹងដំបូលផ្ទះឈ្មោះ ហួ ថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី ។

សមត្ថកិច្ចបានឲ្យដឹងថា នៅចំណុចកើតហេតុមាន វត្ថុតាងដែលពាក់ព័ន្ធការបង្កកឲ្យក្មេងប្រុសគ្រោះថ្នាក់ដល់អាយុជីវិតនោះមាន ៖ ១-ធុងសាំងពណ៌ក្រហមចំណុះ២០០លីត្រ ទំហំ០,៥៨ម៉ែត្រ កម្ពស់០,៩ម៉ែត្រ មានស្នាមប៉ោងគូតធុង,២-សន្ទះធុងសាំងចំនួនមួយ, ៣-ប្រអប់ផាវម៉ាកpop ចំនួន១៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...