(ខេត្តបន្ទាយមានជ័យ)៖ សិស្សសាលា ចំនួន ៣៣នាក់ កើតអាការៈ ឈឺពោះ ក្អួត រាគ វិលមុខ និងអស់កម្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅសាលាវិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
សិស្សានុសិស្ស ចំនួន ៣៣នាក់ក្នុងនោះមាន ៖
-សិស្សស្រីចំនួន ២៦នាក់
-សិស្សប្រុសចំនួន ៧នាក់
-លោកគ្រូចំនួន ម្នាក់
-លោកស្រីជំទប់ទីពីរម្នាក់ សរុប ៣៣នាក់ ស្រី ២៧នាក់ ។
កើតអាការ: ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំង ត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះបន្ទាន់នៅ មណ្ឌលសុខភាពបន្ទាយឆ្មារ និងទៅមន្ទីពេទ្យបង្អែកថ្មពួកម្នាក់។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍នទោ សៅ សារឿន អធិការ ទទួលបានព័ត៌មានភ្លាម បានដឹកនាំកម្លាំង ចុះជួយសហការជាមួយគ្រូពេទ្យ ដល់កន្លែងកើតហេតុ។
ស្ថានភាព ពួកគាត់ពេលនេះមាន ភាពធូស្រាលបន្តិចហើយយោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺពុំទាន់ដឹងមូលហេតុនៅឡើយទេ កំពុងធ្វើការស្រាវជ្រាវ៕