រថយន្តហ៊ីយ៉ាន់ដាយ បើកវ៉ាមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តលុចស៊ីស បើកទើបបញ្ច្រាស់គ្នាចំពេញទំហឹង
ដោយ Heng  ថ្ងៃទី 25 January, 2020  ម៉ោង 09:00 | សន្តិសុខ​សង្គម

(ខេត្តតាកែវ)៖ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បន្ថែមល្បឿនឡើងវ៉ាតែជ្រុលទៅបុករថយន្ត lexus 300 កំពុងបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យខូចខាតទាំងសងខាង។ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យភាគីទាំងសង ខាងរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលលេខ៣៦-៣៧ ភូមិទួលល្អុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0403 ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ អៀង ចេក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរឡាន រស់នៅភូមិក្បាលដំរី សង្កាត់រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល បើកវ៉ាមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តម៉ាក លុចស៊ីស ៣០០ ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7731 បើកបរមកពីទិសពីជើងទៅត្បូងដោយឈ្មោះ ម៉ៅ សុកឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ អ្នករួមដំណើរឈ្មោះ សោ ម៉ាលីស ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររស់នៅភូមិឃុំជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងដោះស្រាយតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...