បើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោង ជាន់ហ្វ្រាំង បួងចង្កូតបង្ខំបណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចេញពីផ្លូវ រងរបួស២នាក់
ដោយ Heng  ថ្ងៃទី 25 January, 2020  ម៉ោង 09:21 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ នៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីគ្រោះថា្នក់ចរាចរណ៍រថយន្តក្រឡាប់មួយករណី និងរបួសមនុស្ស ២នាក់។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក Toyota takoma ពណ៌ស ស្លាកលេខភ្នំពេញ 2P-9011 អ្នកបើបរមានឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតរស់នៅភូមិចាំយាម ឃុំបាក់ខ្លង ខេត្តមណ្ឌលគិរី អ្នករួមដំណើជាមួយមានឈ្មោះ​ មុត ចិត្ត អាយុ២៩ឆ្នាំ រស់នៅភូមិ ខ្នងក្រពើឃុំ ទ្រមូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ របួសស្រាលអ្នកទាំងពីរបច្ចុប្បន្ន មានទីលំនៅរស់នៅភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយអ្នកបើកបរបបើកក្នុងល្បឿនលឿន ហើយផ្លូវកោងខ្វះកាប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្តក្រឡាប់ នឹងបង្កឱ្យរបស់មនុស្សពីរនាក់ ។ ជនរងគ្រោះបានបញ្ជូនទៅមណ្ឌលសុខភាព ស្រុកពេជ្រាដា​ដោយឡែករថយន្តត្រូវបានកម្លាំងជំនាញស្រុកពេជ្រាដាយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...