ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះគ្មានសល់នៅស្រុកឧដុង្គ
ដោយ
Heng ថ្ងៃទី
25 January, 2020 ម៉ោង
07:11 |
សន្តិសុខសង្គម
(ខេត្តកំពង់ស្ពឺ)៖ កាលពីវេលាម៉ោង២និង១០នាទីទាបភ្លឺចូលថ្ងៃទី២៥ខែមករាឆ្នាំ២០២០ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសសល់នៅភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះអស់នោះ ម្ចាស់ឈ្មោះ ភុន ភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ផ្ទះមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ សង់អំពីឈើជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី ត្រូវបានឆេះទាំងស្រុង។
ប្រភពបានបន្តថា មូលហេតុបណ្តាលមកពីទុស្សេចរន្តអគ្គិសនី នៅខាងលើផ្ទះ ម្ចាស់ដេកខាងក្រោមឆេះខាងលើអស់ទើបដឹង។ អគ្គិភ័យដែលបានឆាបឆេះផ្ទះនេះសម្ភារៈប្រើប្រាស់មួយចំនួនត្រូវឆេះយកមិនទាន់ទេ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
