អុចធូប​សែនចូលឆ្នាំចិន ​ឆេះ​រាលឆេះរាលដាលដល់ផ្ទះអស់២ខ្នងក្លាយ ទៅជាផេះ
ដោយ Heng  ថ្ងៃទី 24 January, 2020  ម៉ោង 12:32 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖ ដោយសារ​ភ្លើង​ធូប​ដុត​សែន​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​នៅ​វេលា​ម៉ោង​១១​មនិង​៤៥​នាទី ថ្ងៃទី​២៤​ ខែមករា ឆ្នាំ២០២០ ​បាន​ឆេះបំផ្លាញ​ផ្ទះ​អស់​២​ខ្នង​ខ្ទេច​អស់ទាំង​ស្រុង ​នៅ​ចំណុច​ភូមិ​កំចាត់​ព្រាយ​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​ឆ្លើយ​ថា ​មកពី​ទុសេ​ខ្សែភ្លើង​ទៅវិញ​។

ផ្ទះដែលរងការភ្លើងឆេះនោះ ផ្ទះ​ទី​១-​មាន​ទំហំ​៥x៦​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ជាកម្មសិទ្ធិរបស់ឈ្មោះ ឈិន សា​វី ​ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ​កសិករ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ ខូចខាត​ទ្រព្យសម្បត្តិ​ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងស្រុង​។ ផ្ទះ​ទី​២- មាន​ទំហំ​៦x១២​សង់​ពី​ឈើ​ខាងលើ​ថ្ម​ខាងក្រោម​ប្រក់​សង្ក​សី​ដែលមាន​ម្ចាស់​ឈ្មោះ ឃុន ​សា​វ៉ុ​ន ​ភេទប្រុស​ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ខូចខាត​ម៉ូតូ​អស់​ចំនួន​០២​គ្រឿង​រួម​នឹងសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឆេះ​អស់ទាំង​ស្រុង​។

សាក្សីបានរាយការណ៍សមត្ថកិច្ចថា គ្រោះ​អគ្គីភ័យ​នេះ​ កើតឡើង​ដោយ​ភ្លើង​ឆាបឆេះ​ចេញ​ពី​ផ្ទះ​​ឈ្មោះ​ឃុន​ សាវុន​ ដែល​ម្ចាស់​បាន​អុច​ធូប​សែន​រួច​បិទ​ទ្វារផ្ទះ​រួច​ចេញដំណើរ​ទៅ​ខេត្ត​ព្រៃវែង​ជួបជុំ​បងប្អូន​។ ចំណែកសាក្សីខ្លះទៀតបានរាយការណ៍បំភ្លឺប្រាប់សមត្ថកិច្ចថា ​ករណី​នេះ​បណ្តាល​មក​ពី​ទុសេ​ខ្សែ​ភ្លើង​ចេញពីផ្ទះ​ដែលមាន​ម្ចាស់​ឈ្មោះ​ ឈិន សា​វី​ ទៅវិញ​ឆេះ​រាលដាល​ខ្លាំង​ឡើង​ឆ្លង​ឆេះ​ដល់​ផ្ទះ​ជាប់​គ្នា​នោះ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ឃុន សាវុន​។​

លោក​វរសេនីយ៍ឯក​ដួង​ តេង​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​មានប្រសាសន៍​ថា គ្រោះមហន្តរាយ​ដោយ​អគ្គីភ័យ​នេះ​ ត្រូវ​បាន​កម្លាំង​របស់​ជួយ​អន្តរា​គម​បាន​រលត់​ទាំងស្រុង​មិន​ឱ្យរាលដាលដល់ផ្ទះផ្សេងទៀតទេ ដោយ​ប្រើ​រថយន្ត​បាញ់​ពន្លត់​អស់​២​គ្រឿង​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...