ថ្ងៃសែនចិនភ្លើងបានឆេះផ្ទះពលរដ្ឋអស់ពីរខ្នងនៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ដោយ
Heng ថ្ងៃទី
24 January, 2020 ម៉ោង
11:20 |
សន្តិសុខសង្គម
(ខេត្តស្ទឹងត្រែង)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងសង់ឡើងអំពីឈើដំបូលប្រក់ដែកស័ង្កសីមានទំហំទទឹង១២ម៉ែត្របណ្តោយ៧ម៉ែត្រ នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចម៉ត់រាបដល់ដី កាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី២៤ខែមករាឆ្នាំ២០២០។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសបានបញ្ជាក់ថាមូលហេតុដែលនាំឱ្យភ្លើងឆាបឆេះផ្ទះទាំងពីរខ្នងនេះគឺដោយសារម្ចាស់ផ្ទះយកកូនទៅពេទ្យហើយមិនបានពន្លត់ភ្លើងចង្ក្រាននៅផ្ទះបាយ ទើបបណ្តាលឱ្យមានការរាលដាលឆ្លងឆេះផ្ទះអស់យ៉ាងនេះ។ ជាមួយនោះទ្រព្យសម្បត្តិនៅក្នុងផ្ទះបានរងការឆេះខ្ទេចអស់ទាំងស្រុង៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
