ម៉ូតូ២គ្រឿងបើកលឿនបុកគ្នានៅស្រុកពួក ​ស្លាប់២នាក់ របួសធ្ងន់៣នាក់
ដោយ Heng  ថ្ងៃទី 24 January, 2020  ម៉ោង 09:45 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប) ៖ ម៉ូតូ ២គ្រឿងបើកលឿនដូចគ្នាបុកគ្នាពេញទំហឹងបណ្ដាលឱ្យ បុរសពីរនាក់ ដែលជាតៃកុងទាំងសងខាង បានស្លាប់នៅនឹងកន្លែង រីឯអ្នករួមដំណើរបីនាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍ដោយញាក់សាច់នេះបានកើតឡើង នាយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោម៉ូតូពីរគ្រឿងបុកគ្នាពេញទំហ៊ឹង។ម៉ូតូទី១ម៉ាកស្គូពី(SCOPY) ព៌ណស ពាក់ស្លាកលេខ ឧត្តរមានជ័យ1D-8627 បើកបរដោយឈ្មោះតឹក សំអាត ហៅចយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករស្នាក់នៅ នៅភូមិនគរភាស ឃុំនគរ​ភាស២ ស្រុកអង្គរជុំ ខេត្តសៀមរាប(ស្លាប់) បើកពី ជើងទៅត្បូង។ អ្នករួមដំណើរឈ្មោះ​អឿប រ៉ាដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ដាច់ជើងឆ្វេង)។

ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកC125 ព៌ណខ្មៅ ផលិតឆ្នាំ២០១៨ពាក់​​ស្លាកលេខប.ជ 1S-9420 បើកបរដោយឈ្មោះ គឿម កាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករស្នាក់នៅភូមិស្រះ ឃុំរើលស្រុកពួក ខេត្តសៀមរាប បើកពីត្បូងទៅជើង(ស្លាប់)។ចំណែកអ្នករួមដំណើរទី១ ធឿម ធៀមភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ។ ទី២ឈ្មោះមាន មាំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ រងរបួសធ្ងន់។ពួកគេស្នាក់នៅនៅភូមិឃុំ ជុំគ្នាក្នុងភូមិខាងលើនៃស្រុកពួក។

លោកបន្តថា តាមការស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុ ដោយសាម៉ូតូទាំងពីរគ្រឿងខាងលើ បើកបរល្បឿនលឿននិង មិនប្រ កាន់ស្តាំទាំងសងខាង។ ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅវាស់វែង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយ។ជនរងគ្រោះដែលរងរបួស ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យ៕កន្លែង ឯអ្នករួមដំណើរបីនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ម៉ូតូបុកគ្នា។ ហេតុការណ៍នោះបានកើតឡើង នាយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោម៉ូតូពីរគ្រឿងបុកគ្នាពេញទំហ៊ឹង។ ម៉ូតូទី១ម៉ាកស្គូពី(SCOPY) ព៌ណស ពាក់ស្លាកលេខ ឧត្តរមានជ័យ1D-8627 បើកបរដោយឈ្មោះ តឹក សំអាត ហៅ ចយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករស្នាក់នៅ នៅភូមិនគរភាស ឃុំនគរ​ភាស២ ស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់) បើកពី ជើងទៅត្បូង។ អ្នករួមដំណើរឈ្មោះ​ អឿប រ៉ាដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ដាច់ជើងឆ្វេង)។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកC125 ព៌ណខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខប.ជ 1S-9420 បើកបរដោយឈ្មោះ គឿម កាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករស្នាក់នៅភូមិស្រះ ឃុំរើលស្រុកពួក ខេត្តសៀមរាប បើកពីត្បូងទៅជើង(ស្លាប់)។ចំណែកអ្នករួមដំណើរទី១ ធឿម ធៀមភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ។ ទី២ឈ្មោះមាន មាំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ រងរបួសធ្ងន់។ពួកគេស្នាក់នៅនៅភូមិឃុំ ជុំគ្នាក្នុងភូមិខាងលើនៃស្រុកពួក។

លោកបន្តថា តាមការស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុ ដោយសាម៉ូតូទាំងពីរគ្រឿងខាងលើ បើកបរល្បឿនលឿន និង មិនប្រកាន់ស្តាំទាំងសងខាង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅវាស់វែង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយ។ ជនរងគ្រោះដែលរងរបួស ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...