រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតនូវសកម្មភាព៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់
ដោយ Heng  ថ្ងៃទី 24 January, 2020  ម៉ោង 08:37 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមចំនួន៣ចំណុច ដែលមិនឲ្យប្រជាពលរដ្ឋប្រព្រឹត្តនោះឡើយ ក្នុងន័យរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ រួមមាន៖

* មិនឲ្យមានការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។
* មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៉ីសង។
* រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

អភិបាលរាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...