រថយន្តកែច្នៃដឹកឈើខុសច្បាប់របស់កូនអ្នកធំម្នាក់​ សមត្ថកិច្ចបង្ក្រាប
ដោយ Heng  ថ្ងៃទី 24 January, 2020  ម៉ោង 07:18 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ ឈើគ្រឿងផ្ទះពេញមួយរថយន្តកែច្នៃត្រូវសម្ថកិច្ចរឹបអូសទុកប្រគល់ជូនផ្នែករដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បន្ត​នីតិវិធី​ច្បាប់​។​ ការបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ចំណុចអូរឆ្លូងក្រោមស្ថិតក្នុងភូមិស្រែអំពិល​ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកនាំដោយប្រធានស្នាក់ការសន្តិសុខ៧៦១ លោក សាក់ សុគុណ។

​ឈើ​ល្មើសច្បាប់ត្រូវបានគេបញ្ជាក់ថាជារបស់​ស្ត្រី​ម្នាក់​ ឈ្មោះម៉ៅ កូនស្រីរបស់លោកយោធាស័ក្តិធំម្នាក់កំពុងបម្រើកាងារនៅខេត្តមណ្ឌលគិរី​ ដែលបានបំផុសបំផុលឱ្យពលរដ្ឋកាប់ឈើក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​កាប់​យកមក​លក់​ឱ្យ​ស្ត្រី​រូបនោះ​។​

​ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៦១​ លោក សាក់ សុគុណ ថាឈើបង្ក្រាបបានជាប្រភេទឈើអារជ្រៀកជាគ្រឿងផ្ទះ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ ហើយសង្ស័យថា ម្ចាស់យកទៅធ្វើអាជីវកម្ម។ប្រធានស្នាក់ការ​ដដែល​បន្តថា ទម្រាំ​ចាប់​រថយន្ត​នេះ​បាន​គឺ​ត្រូវ​ពួនស្ទាក់​ព្រោះ​មាន​មនុស្ស​ច្រើន​នាក់​មើលផ្លូវ​ឱ្យ​ឡាន​បទល្មើស ។​ ចំពោះចំនួនឈើនៅពុំទាន់បានវាស់វែងនៅឡើយ​ទេ​ដោយ​កំពុង​ប​ញ្ជួ​ន​មក​ស្នាក់ការ​បណ្តោះអាសន្ន​សិន​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...