អគ្គិភ័យឆេះផ្ទះលក់ទូរស័ព្ទ ខូចខាតទាំងស្រុង នៅស្ទឹងត្រែង
ដោយ
Heng ថ្ងៃទី
23 January, 2020 ម៉ោង
08:51 |
សន្តិសុខសង្គម
(ខេត្តស្ទឹងត្រែង)៖ នៅ វេលាម៉ោងជាង៦ល្ងាចថ្ងៃទី២២ ខែមករា ម្សិលមិញនេះ អគ្គិភ័យបានឆេះផ្ទះលក់ទូរស័ព្ទមួយកន្លែង យ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ច បានអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់។
មូលហេតុលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។
ភ្លាមៗនោះកម្លាំងអាវុធហត្ថខេត្តរបស់លោក និងនគរបាលពន្លត់អគ្គីភ័យបានចេញជួយអន្ដរាគមន៍សង្គ្រោះ ហើយរហូតមកដល់ម៉ោងជាង៦ល្ងាចនេះ សមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។ មូលហេតុនៃការបង្កឱ្យមានអគ្គីភ័យនេះគេមិនទាន់ដឹងនៅឡើុយទេ ហើយភ្លាមនេះការខូចខាតទ្រព្យសម្បត្តិក៏ពុំទាន់ដឹងដែរ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
