មនុស្ស​២៧​នាក់​ព្រលឹង​ចុង​សក់ ខខណៈកំពុងជិះរថយន្ត២៥កៅអីដាច់ហ្រាំ្វងរ៉េចង្កូតធ្លាក់ចូលប្រឡាយ
ដោយ Heng  ថ្ងៃទី 22 January, 2020  ម៉ោង 12:45 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប) ៖ រថយន្តកូរ៉េ ២៥​កៅអី របស់​ក្រុមហ៊ុន​ជេ​អិន​ដឹក​ភ្ញៀវ​ពីភ្នំពេញ មកកាន់​សៀមរាប​បាន​ដាច់​ហ្រាំ្វ​ង​ រួចរ៉េចង្កូតធ្លាក់ចូលប្រឡាយលូក្បែរផ្លូវ សំណាងល្អ​មិន​ក្រឡាប់ និងមិនបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់ដល់ជីវិត ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ២៩១-២៩០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ រកា​កំបុត ស្រុក​ប្រាសាទ​បាគង្គ ខេត្ត​សៀមរាប ។

រថយន្តដែលជួបឧប្បត្តិហេតុនោះជាប្រភេទរថយន្តក្រុង
ក្រុង ម៉ាក DAYWOO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9438 ចំណុះ​២៥​កៅអី ដឹក​ភ្ញៀវ​បរទេស​ចំនួន ២៧​នាក់ (​ស្រី​១៨​នាក់​) ក្នុង​ទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុច​កើតហេតុ បាន​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ក្បែរ​ផ្លូវ តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​ឬ​របួស​ស្នាម ដល់ដល់អាយុជីវិតមនុស្សទេ គ្រាន់តែ​បណ្តាល​ឲ្យ​បាក់​ស្លាក​គណបក្ស​ប្រជាជន​ចំនួន​មួយ​ផ្ទាំង​តែប៉ុណ្ណោះ​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ ។

​ក្រោយកើតហេតុ កម្លាំង​នគរបាល​ផ្នែក​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាង បាន​សម្រួល​អន្តរាគមន៍​គ្រប់គ្រង​កន្លែង​កើតហេតុ ឱ្យភ្ញៀវជាមួយនឹងអីវ៉ាន់ ផ្ទេរ​ទៅ​រថយន្ត​មួយ​គ្រឿង​ទៀតដើម្បី​បន្ត​ដំណើរ​។ ដោយឡែកអ្នកបើកបររថយន្តបាននាំខ្លួនមកអធិការដ្ឋាន ដើម្បី​ធ្វើ​តេស្ត​ទឹកនោម តែ​នៅ​ពេល​ពិនិត្យ​រក​មិន​ឃើញ​នៅ​សា​ធាតុ​ញៀន​នោះ​ឡើយ ហើយ​ត្រឡប់​ទៅវិញ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...