(ខេត្តបាត់ដំបង)៖ បុរសបីនាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរដើម្បីសង្គ្រោះបន្ទាន់ ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយម៉ូតូ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២ នៅលើកកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី០៦ភូមិស្វាយធំឃុំអន្លង់វិល ស្រុកសង្កែ។
លោក ជា វណ្ឌី អធិការរងស្រុលសង្កែបានឱ្យដឹងថាម៉ូតូម៉ាកហុងដាពណ៌ខ្មៅC125 សេរី១៩ ពាក់ស្លាកលេខបាត់ដំបង1AG-0225 ជិះឌុបគ្នាស្រីប្រុសពីរនាក់។អ្នកបើកបរឈ្មោះ ជឿន វិត ភេទប្រុស មុខរបរជាងសំណង់រស់នៅភូមិពុកឆ្មា (ជនបង្ក) ដោយបើកឌុបស្ត្រីម្នាក់ឈ្មោះ.ពឿត ដារ៉ាត់។
ម៉ូតូជនរងគ្រោះដែលបើកបរនៅខាងមុខតែម្នាក់ឯងមានឈ្មោះ រឿប សារី ភេទស្រី រស់នៅភូមិទួលល្វៀង (កំណប់) ជិះម៉ូតូម៉ាកទ្រីមសង់C125 ពណ៌ខ្មៅ ស៊េរី១៩ពាក់ស្លាកលេខបាត់ដំបង1AD-4065។ បន្ទាប់មក ជនរងគ្រោះទាំងសងខាងត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះមន្ទីរពេទ្យវិសាលសុខ៕