ករណីសិស្សស្រី៤នាក់ វាយសិស្សសាលាវិទ្យាល័យផ្សារដើមថ្កូវ រដ្ឋមន្រ្តីយុត្តិធម៌ អន្តរាគមន៍ទៅព្រះរាជអាជ្ញា ស្នើឱ្យនគរបាលបញ្ជូនសំណុំរឿងទៅតុលាការ
ដោយ Heng  ថ្ងៃទី 21 January, 2020  ម៉ោង 13:57 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញារួចហើយ ឲ្យបន្តបណ្តឹងអាជ្ញាលើសិស្សស្រី៤រូប ដែលវាយដំលើសិស្សស្រីម្នាក់ទៀតនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញា កំពុងឲ្យនគរបាលបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ នេះបើតាមការប្រកាសរបស់ លោក ពេជ្រ ស្រស ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃនេះ។

ករណីហិង្សាលើសិស្សវិទ្យាល័យខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ប៉ុន្តែទើបនឹងមានចំណាត់ការផ្សេងៗ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ បន្ទាប់ពីវីដេអូនៃអំពើហិង្សាដែលបង្កឡើងដោយ សិស្សស្រី៤នាក់ លើសិស្សស្រីរងគ្រោះខាងលើនេះ បែកធ្លាយតាមបណ្តាញសង្គម Facebook។

ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែក ក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន៣ទៀត ក្រោយការបែកធ្លាយ និងការរិះគន់លើសារព័ត៌មាន និងបណ្តាញសង្គម ភាគីពាក់ព័ន្ធទាំងអស់បានសម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ចប់ជម្លោះ ដោយភាគីជនបង្កបានបង់សំណង់សរុប២ពាន់ដុល្លារដល់ជនរងគ្រោះ។ ប៉ុន្តែសម្រាប់ លោកពេជ្រ ស្រស់ ករណីនេះជារឿងព្រហ្មទណ្ឌ ដែលតុលាការត្រូវតែបន្តនីតិវិធីរបស់ខ្លួន មិនអាចបញ្ចប់ត្រឹមលុយ២ពាន់ដុល្លារនោះឡើយ។

មុននឹងមានការអន្តរាគមន៍ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសរសេរលើ Facebook របស់លោកថា «ការអនុវត្តច្បាប់លើជនល្មើសគឺមិនមែនជារឿងហួសហេតុទេ ប៉ុន្តែការមិនអនុវត្តច្បាប់លើជនល្មើសទើបជារឿងដ៏ហួសហេតុបំផុត ហើយគោលការណ៍ច្បាប់ គឺ ដាក់ទោសចំពោះបុគ្គលណាបានប្រព្រឹត្តបទលើមើសតែប៉ុណ្ណោះ និងអនុវត្តឲ្យល្មើភាព តម្លាភាព និងយុត្តិធម៌»៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...