ចិនចាប់ជំរិតចិន បង្ក្រាបជនដៃដល់ ២នាក់ ខណៈជនរងគ្រោះត្រូវសម្លាប់ក្នុងរថយន្ត ​
ដោយ Heng  ថ្ងៃទី 21 January, 2020  ម៉ោង 13:12 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ករណីជនជាតិចិន ចាប់ជំរិនជនជាតិចិនដូចគ្នា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបាន នៅចំណុចម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនបានជនដៃដល់ ២នាក់ ខណៈជនរងគ្រោះត្រូវក្រុមជនសង្ស័យសម្លាប់ដោយសាកសពនៅក្នុងរថយន្ដ។ រថយន្តជាមធ្យោបាយធ្វើសកម្មភាព ម៉ាក Lexus LX470 ពាក់ផ្លាកលេខភ្នំពេញ2L-8689 ។

ករណីចាប់ជំរិតជនជាតិចិន នៅស្រុកអង្គស្នូល កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន សហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តកណ្ដាល តាមស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យនៅម្ដុំរង្វង់មូលចោមចៅ។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំបន្ដ ខណៈមូលហេតុ នៃករណីចាប់ជំរិតមិនទាន់ដឹងច្បាស់នៅឡើយទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...