ជិះ​ម៉ូតូ​សេ​១២៥​បុកបោកផ្ទប់នឹងរបាំងថ្មចែកទ្រូងផ្លូវរងរបួសធ្ងន់​សន្លប់​ស្តូក ក្នុង​សភាព​ស្រវឹងស្រា មាន​សាច់​ក្លែម​ផ្លែស្វាយ​មួយ​ស្បោង​
ដោយ Heng  ថ្ងៃទី 21 January, 2020  ម៉ោង 07:50 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់រងរបួសធ្ងន់បាក់ធ្មេញអស់៣បែកមាត់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ផ្ទប់​នឹង​ទ្រូងរបាំងថ្មចែកទ្រូងផ្លូវដោយខ្លួនឯងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខមុខវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។​

​បើ​មើល​តាម​កាត​ការងារ​ជនរងគ្រោះ​មានឈ្មោះ​ មាន ម៉េតភេទប្រុស ក្នុងសភាពរបួសបាក់ធ្មេញអស់៣ បែក​មាត់ ហូរឈាម​កាត់​ថ្លុក សន្លប់​ស្តូក ។​ តាមប្រភពបានឱ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ សេរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1B-6859​ក្នុង​សភាព​ស្រវឹងស្រា មាន​សាច់​ក្លែម​ផ្លែស្វាយ​មួយ​ស្បោង​។​បើក​ល្បឿន​លឿន​ពី​លិចទៅ​កើត​ដល់​ចំណុច​ខាងលើ​គេច​ពី​រថយន្ត ជ្រុល​ទៅបុក​ថ្ម​ទ្រូងផ្លូវ អូស​ជាច្រើន​ម៉ែត្រ របួស​សន្លប់​ឈឹង ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​៣៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...