(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសគិតពីរសៀលម៉ោង២ថ្ងៃទី១៩ ដល់ម៉ោង២រសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២០នេះ បណ្តាលឱ្យមនុស្សស្លាប់៦( ស្រី ១នាក់ ) និងបង្កឱ្យមានរបួសធ្ងន់ – ស្រាល ២៥នាក់ ( ស្រី ៩ នាក់ ) ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការ ខូចខាត យានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និង របួស សរុបចំនួន ៣១នាក់ នៅថ្ងៃទី២០ ខែមករានេះ គឺ កើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន៨លើក ៕