ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ បើករថយន្តវ៉ាជែងជ្រុលទៅបុកម៉ូតូស្លាប់​​២​នាក់​នៅ​ព្រះវិហារ​
ដោយ Heng  ថ្ងៃទី 20 January, 2020  ម៉ោង 09:34 | Uncategorized

(ខេត្តព្រះវិហារ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបើកវ៉ា​ជែង​រថយន្ត​យី​ឌុប​ចូល​ផ្លូវ​របស់​មូ​តូ​ហើយ​បុក​ចំ​ពីមុខ​បណ្តាលឱ្យស្លាប់មនុស្សប្រុស២នាក់ កាលពីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២០ នៅចំណុចភូមិស្របាលឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះគីមជូយ៉េ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរអង្គការហាឆាន់ខាំបើករថយន្តToyotaTacoma ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង ២A-8511​។​ ចំណែកអ្នកបើកបរម៉ូតូឈ្មោះមោះ ជា បូ​រឿន ភេទ​ប្រុស​ អាយុ៤១ ឆឆ្នាំបានស្លាប់។ បច្ចុប្បន្ន រស់នៅភូមិកោះកណ្តាល ឃុំ​កោះ​ឧ​កញាតី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ បើកមូតូម៉ាកហុងដា ណៃហត ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1AJ -2240​ លេខមាស៊ីន2108352 លេខតួដូចគ្នា។ អ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណក៏ស្លាប់ដែរ។​ អ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព។

មធ្យោបាយទាំងពីរយកមករក្សាទុកនៅអអធិការដ្ឋាននគរបាលស្រុក។​ អ្នកបើកបររថយន្តឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...