បណ្ដោយឱ្យកូននៅវ័យក្មេងអាយុ១៦ឆ្នាំ បើកឡានដឹកដី បុកគ្នាជាមួយឡានកុងតឺន័រ កូនប្រុសស្លាប់ឪពុករបួស
ដោយ Heng  ថ្ងៃទី 20 January, 2020  ម៉ោង 08:01 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ រថយន្ត​ធំ​២​គ្រឿង​បាន​បុក​គ្នា​ ក្នុងទិសដៅផ្ទុយគ្នា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១១១-១១២ ក្នុង​ភូម​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ បណ្តាលឱ្យ​យុវជន​ម្នាក់​កូនម្ចាស់ឡានដឹកដីស្លាប់​ និងបុរសជាឪពុករងរបួស។

​ប្រភព​ដដែល​បន្តថា អ្នករងរបួស​ និងស្លាប់ ជា​ភាគី​ខាង​រថយន្ត​ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 3-1807 បើកបរ​ដោយ​ឈ្មោះ ពុំ ប៉ាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ រងរបួសស្រាលមានទីលំនៅ ភូមិ​កាប់​ទូក ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​អ្នក រួម​ដំណើរ ឈ្មោះ ប៉ាន់ ភ័ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ត្រូវ ជា​កូនបង្កើត​បើកបរ​ ស្លាប់នៅ​នឹង កន្លែងកើតហេតុ ។ ចំណែកភាគីម្ខាងទៀតជារថយន្តកុងតឺន័រុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5232​ អ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ​។​

ក្នុងហេតុការណ៍នេះពលរដ្ឋបានបន្ទោសថា បណ្តែែតបណ្តោយឱ្យកូនវ័យក្មេងបើកបរទើប​ជួប​គ្រោះថ្នាក់​ចរាចរ​បែបនេះ​។​ រថយន្តទាំង ២គ្រឿងនេះត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុក​កំពង់សីលា ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...