(ភ្នំពេញ) ៖ មន្ត្រីជំនាញជាន់ខ្ពស់កងទ័ពជើងអាកាសកម្ពុជា បានបញ្ជាក់ទៀតថា ព្រឹកថ្ងៃទី១៩ ខែមករានេះក្រុមជំនាញបច្ចេកទេស បានសម្រេចដោះបំបែកតួខ្លួនចេញ ដើម្បីងាយ ស្រួលក្នុងដឹកជញ្ជូនយកមកភ្នំពេញប៉ុណ្ណោះ ហើយរៀបបញ្ចូលវិញក្នុងគោលដៅស្រាវជ្រាវ។
សូមបញ្ជក់ថាយន្តហោះដ្រូនដែល បានធ្លាក់នៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងហើយត្រូវបានពលរដ្ឋប្រទះឃើញនិងរាយ ការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានកាលពីល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២០ កន្លងទៅ។
បច្ចុប្បន្ន អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិបានស្គាល់ក្រុមហ៊ុនផលិតហើយ ប៉ុន្តែនៅតែធ្វើការពិនិត្យ និងស្រាវជ្រាវ ដើម្បីបន្តស្វែងរកមូលហេតុ ក៏ដូចប្រភពជាក់លាក់លើករណីធ្លាក់យន្តហោះដ្រូនខាងលើ ពិសេសតម្លៃ ប៉ុន្មាន ហើយថាតើនរណាជាម្ចាស់?, វាចេញមកពីប្រភពណាពិតប្រាកដ ? អ្នកណាជាម្ចាស់របស់វា? ហេតុអ្វីបានជាវាមកធ្លាក់នៅចំណុចឃុំកោះស្តេចទៅវិញ ? តើវាអាចមានការប៉ះពាល់ដល់សន្តិសុខពួកគាត់ដែរ ឬទេ?
គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយសារពលរដ្ឋ បានប្រទះឃើញយន្តដោះដ្រូនមួយគ្រឿង ដែលមានទំហំរហូតដល់ទៅជិត១០ម៉ែត្រ (បណ្តោយ ៥.១០ម៉ែត្រ ទទឹង ៩.៦០ម៉ែត្រ) បានធ្លាក់នៅកណ្តាលព្រៃមួយកន្លែងជិតភូមិឋាន ដែលពលរដ្ឋរស់នៅ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅធ្វើការពិនិត្យ៕