កូនដំរីវង្វេងហ្វូងស្គមស្គាំងមួយក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគិរី មន្ត្រីអភិរក្សបានជួយសង្គ្រោះ
ដោយ Heng  ថ្ងៃទី 19 January, 2020  ម៉ោង 08:50 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ ដំណឹងនៃការសង្គ្រោះកូនដំរីវង្វេងហើយកំពុងតែមានភាពស្គមស្គាំងដាច់ចំណីដាច់ទឹកទឹក ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានរៀបរាប់លើ Facebook នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះថា កូនដំរីនេះត្រូវបានគេសង្ស័យថាវង្វេងហ្វូង។ បច្ចុប្បន្នមន្ត្រីអភិរក្សកំពុងជួយសង្គ្រោះកូនដំរីស្គមស្គាំងមួយក្បាលនេះ។

ដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ឆ្នាំ១៩៩៣ ជាមួយផ្ទៃដីប្រមាណ២ម៉ឺនគីឡូម៉ែត្រក្រឡា។ ដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រក សត្វព្រៃកែវសីមា។

ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានគេអះអាងថា មានសត្វព្រៃប្រមាណ ៣០ប្រភេទ។ តែកន្លងមកព្រៃឈើស្រោមធំៗនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចនេះត្រូវបានមេឈ្មួញធំៗកាប់ឈើធំៗដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមស្ទើរតែរលាយហិនហោចអស់ហើយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...