(ភ្នំពេញ) ៖ នារីម្នាក់ទើបតែរៀការបានរយៈពេលមួយខែ ហើយបានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយ លោកគ្រូបង្រៀនម្នាក់ នៅសាកលវិទ្យាល័យ ន័រតុន ត្រូវប្តីតាមទាន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅក្នុងហាង ភីហ្សា ខមផេននី ស្ថិតនៅតាម បណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ ជ័យជម្នះ ខណ្ឌដូនពេញ។
បុរសជាប្តី មានឈ្មោះ ប៉ុន ឈឿន ភេទប្រុស អាយុ ២៥ឆ្នាំ ធ្វើការនៅ អើឌឺសេ ស្នាក់នៅ ម្តុំបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា បានឱ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កល្យាណ អាយុ ២៥ឆ្នាំ ទើបរៀបការ ជាមួយគ្នាបានមួយខែប៉ុណ្ណោះ ស្រាប់តែលួចទាក់ទងជាមួយប្រុសថ្មី មិនស្គាល់ អត្តសញ្ញាណ គ្រាន់តែដឹងថា ជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ ន័រតុន ។
មួយរយៈចុងក្រោយនេះ ប្រពន្ធគាត់ មានសកម្មភាពប្លែកៗ មិនសូវនៅផ្ទះ ចេញក្រៅបាត់ៗពេលខ្លះដាច់យប់ទៀតក៏មាន ទើបគាត់សង្ស័យ ក៏លួចតាមដាន រហូតដល់ថ្ងៃត្រង់ក៏ទាន់ប្រពន្ធគាត់ចូលទៅផ្ទះសំណាក់ជាមួយប្រុសថ្មីនៅម្តុំផ្សារដើមថ្កូវ ហើយគាត់ បានតេហៅបងប្អូនទាំងអស់របស់ខ្លួន និងបងប្អូនខាងប្រពន្ធមកជុំគ្នា ដើម្បីមើលជាក់ស្តែង ទាំងអស់គ្នា ។
មួយសន្ទុះធំ ប្រពន្ធគាត់ និងប្រុសសហាយ បានចេញពីផ្ទះសំណាក់នាំគ្នាទៅអង្គុយហូបភីហ្សា នៅក្នុងហាងតាមផ្លូវព្រះស៊ីសុវត្ថិ ក្បែរនឹងព្រះបរមរាជវាំង កើតជារឿង ឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗនោះ សាច់ញាតិទាំងសងខាង ក៏បានសម្របសម្រួលគ្នា ព្រោះមិនចង់ឱ្យមានអំពើហិង្សាកើតឡើង ហើយបុរសជាប្តី ក៏សូមប្រកាស កាត់កាលប្រពន្ធ ពីពេលនេះទៅ ដោយឈប់ ទាក់ទងគ្នាជារៀងរហូត៕