បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកានស្ដាំបុកជាមួយរថយន្តកំពុងបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់
ដោយ Heng  ថ្ងៃទី 17 January, 2020  ម៉ោង 17:37 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល)៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំ រេចូលចំណែកម្ខាងបណ្ដាលឱ្យបុកជាមួយរថយន្តធ្វើដំណើរច្រាស ទិសគ្នាពេញមួយទំហឹង ធ្វើឱ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយ​ផ្លូវជាតិលេខ2 ខាងមុខសាលាសង្កាត់​ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កែវ​ រតនា​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកSUZUKI VIVA ធុន110 ពណ៌​ ខ្មៅ​ គ្មានស្លាកលេខ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។ ចំណែករថយន្តម៉ាក STERLING ពណ៌​សំបកឪឡឹក ពាក់លស្លាកលេខភ្នំពេញ3C-0812 បើកដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ទិសផ្ទុយគ្នា។

ក្រោយពីមានហេតុការណ៍កម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក​ បេីកចូលចំណែកផ្លូវខាងរថយន្ត។ បន្ទាប់ពីសន្និដ្ឋានរួច កម្លាំងជំនាញ ក៏សាងឯកសារដកហូតមធ្យោបាយទាំងពីរយកទៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...