ទិញកាំភ្លើងរៀបគម្រោងប្លន់ តែត្រូវបែកការសមត្ថកិច្ចចាប់វាយខ្នោះ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ដោយ Heng  ថ្ងៃទី 17 January, 2020  ម៉ោង 09:34 | សន្តិសុខ​សង្គម

(ខេត្តព្រៃវែង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា បានតាមចាប់ជនសង្ស័យម្នាក់ ក្រោយជននេះបានរៀបចំគម្រោងប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បន្ទាប់ពីរូបគេបានទៅទិញកាំភ្លើងមួយដើម។

ការឃាត់ខ្លួនបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ ហ៊ន ណាង អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ថន និធី អាយុ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខ្លួនបានលក់អាវុធប្រភេទ AK-47 ស្វាយបត់១ដើម ឱ្យទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូតអាវុធ AK ស្វាយបត់១ដើម កាត់កាណុងមានបង់១ និងគ្រាប់ AK ចំនួន៧គ្រាប់។ ជនសង្ស័យត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរកសាងសំណុំរឿង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...