តំណាង​ប្រជាពលរដ្ឋ ១៥០​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ ដាក់ពាក្យ​ប្តឹង​អភិបាលខេត្ត អនុប្រធាន​សភាពាណិជ្ជកម្ម ប្រធាន​រដ្ឋបាល​ព្រៃឈើ ប្រធាន​ពន្ធដារ និង​មេ​ប៉េអឹម ខេត្ត​
ដោយ Heng  ថ្ងៃទី 17 January, 2020  ម៉ោង 08:11 | សន្តិសុខ​សង្គម

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ប្រជាពលរដ្ឋ ៣​នាក់ ដែល​អះអាងថា ជា​តំណាង​ប្រជាពលរដ្ឋ ១៥០ គ្រួសារ នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង ចូល​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្តឹង​ពីបទ​ផ្សំគំនិត ធ្វើ​មនុស្សឃាត និង​ប្រើ​អំពើហិង្សា​។

តំណាង​ប្រជាពលរដ្ឋ បាន​ប្តឹង​ចំឈ្មោះ លើ​មនុស្ស ៦​នាក់ គឺ​(ឯកឧត្តម អ៊ុំ រាត្រី) អភិបាលខេត្ត​បន្ទាយមានជ័យ (លោកជំទាវ ចក់ ពួក) អនុប្រធាន​សភាពាណិជ្ជកម្ម​បន្ទាយមានជ័យ ឋ(លោក យឿ​ង គង់) អនុប្រធាន​សភាពាណិជ្ជកម្ម​បន្ទាយមានជ័យ (លោក ជា ផល្លី) ប្រធាន​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ (លោក ព្រិ​ម សាលី) ប្រធាន​ពន្ធដារ ខេត្តបន្ទាយមានជ័យ និង​ (លោក បោ​ន ប៊ុន) មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ពាក្យបណ្តឹង តំណាង​ប្រជាពលរដ្ឋ បាន​លើកឡើងថា កាលពី​ថ្ងៃទី​២៦-២៧ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់ ទៅ​ឈូសឆាយ ដក​រោង ផ្ទះ លំនៅឋាន​របស់​ពួកយើងខ្ញុំ ខ្ទេចខ្ទី​អស់រលីង​គ្មាន​សល់ ដល់​ថ្ងៃទី​២៨-២៩ ខែធ្នូ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បានមក​តវ៉ា​នៅមុខ​សាលាខេត្ត ម្បី​ឱ្ចៅហ្វាយខេត្ត ដោះស្រាយ ស្រាប់តែ​ចៅហ្វាយខេត្ត ឃប់ឃិត​គ្នា​ជា​ប្រព័ន្ធ យក​ប៉េអឹម មក​ចាប់​ពួកយើងខ្ញុំ ៥​នាក់ ថា​ជា​មេខ្លោង នាំគ្នា​ទៅ​ចាប់ដី ស្ថានីយ​ព្រៃឈើ​តា​បែន​II នៅ​ឃុំ​ស្លា​ក្រាម ឃុំ​សឹង ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​ប្រើ​អំពើហិង្សា វាយ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ស្លាប់​ម្នាក់ គឺ​ឈ្មោះ (នុយ ស្រស់) ដល់​ថ្ងៃទី​៣១ ខែ​ដដែល បាន​យក​ពួកយើង ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ប​បាន​យកទៅ​មន្ទីរពេទ្យ​មង្គលបុរី ដល់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ យក​ពួក​ខ្ញុំ ទៅ​ក្រៅ​ឃុំ ពួក​យ៉ាងខ្ញុំ មាន​ជំងឺ​ពពី​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ ខ្លះ​បាក់ធ្មេញ ខ្លះ​គ្រាំ​ថ្លើម សួត ( ទារ​សង​ការខូចខាត និង​ជំងឺ​ចិត្ត ២០០០០០ ដុល្លារ ( ម្លៃ​ម៉ឺន​ដុល្លារ )​។​

​សូម​រម្លឹកថា ពាក្យបណ្តឹង​របស់​តំណាង​ប្រជាពលរដ្ឋ​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​កាល​ពពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំម្នាក់បាន​ស្លាប់ នៅ​ខេត្តបន្ទាយមានជ័យ ដែល​គេ​សង្ស័យថា រង​ការធ្វើ​ទារុណកម្ម​។
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទុកជាមុន​ថាក្នុងករណី​ស្រាវជ្រាវ​រកឃើញថា ជនរងគ្រោះ ដែល​ស្លាប់​នោះ ពិតជា​រង​ការធ្វើជា​រុណ​កម្ម​មែន នោះ​អ្នកប្រព្រឹត្ត នឹង​មិនអាច​អត់អោន​បានឡើយ​។ ពោលគឺ​ជនបង្កដាច់ខាតត្រូវតែ​ប្រឈមមុខ​ច្បាប់​ជា​ធរមាន​។

​ជុំវិញ​ករណីនេះ សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ បានចេញ​សេចក្តី​បំភ្លឺ ដោយ​អះអាងថា ជន​ត្រូវ​ចោទ​ឈ្មោះ (ទុយ ស្រស់) បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ដោយ​លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង​តាម​ការបំភ្លឺ​ពី​ជនជាប់ចោទ ចំនួន ០៤​នាក់ ដែល​មាន​សំណុំរឿង​តែមួយ​ជាមួយគ្នា បាន​អះអាង​ដូចគ្នា និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ ឈ្មោះ (ទុយ ស្រស់) ( សាកសព ) មា​នស​ភាពមិនប្រក្រតី មាន​សុខភាព​មិនល្អ និង​ញៀន​ស្រា ដាច់​មិនបាន ហើយ​មុនពេល​ស្លាប់ ក្រុមមន្ត្រី​ពន្ធនាគារ​ខេត្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ ( សាកសព ) បាន​យកចិត្តទុក​ដាក់​ជាខ្លាំង ដោយបាន​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។​

​ប្រកាស​របស់​សាលាខេត្ត​បន្ទាយមានជ័យ បន្ថែមថា ក្រោយ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ និង​លោកគ្រូ​ពេទ្យ​យ៉ាង​ល្អិតល្អន់​រួចមក សាកសព​ត្រូវបាន​ប្រគល់ជូន​ឈ្មោះ ទុយ ធឿន ត្រូវជា​ឪពុក​បង្កើត និង​ប្រពន្ធ​របស់​សាកសព ឈ្មោះ ប៊ុ​យ គឹម​ឡាក់ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ស្ថិតនៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​យ៉ាងណាក៏ដោយ ករណីនេះ ក្រុមគ្រួសារ​ជនរងគ្រោះ មិន​អស់ចិត្ត ហើយ​បាន​យំ​ទាមទារ​រក​យុត្តិធម៌ ដោយ​នៅតែ​អះអាងថា (លោក ទុយ ស្រស់) ស្លាប់​ដោយសារតែ​ការ​វាយ​ធ្វើ​ទារុណកម្ម ក្នុងអំឡុង​ពេល​ប៉េអឹម ចាប់​យកទៅ​ឃុំឃាំង​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...