កម្មករសំណង់ម្នាក់ បាក់រន្ទាធា្លក់ពីជាន់ទី៣ មកដីរងរបួសធ្ងន់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ដោយ
Heng ថ្ងៃទី
10 January, 2020 ម៉ោង
14:55 |
សន្តិសុខសង្គម
(ខេត្តព្រះសីហនុ)៖ បុរសជាកម្មករសំណង់ម្នាក់ផ្នែកតទឹក ខណៈឡើងតទប់នៅជាន់ទី៣បានបាក់រន្ទាធ្លាក់រហូតដល់ក្រោមសំណាងចំគំនរក្តារកុងផ្លាកេ រងរបួសធ្ងន់។ង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩ និង០០ នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចសំណង់របស់ឈ្មោះ លី ឡាយ ស្ថិតនៅក្នុងភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ សុង ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងតទឹក មានទីលំនៅ ភូមិឃុំខាងលើ បានឡើងតាមរន្ទាទៅតទឹកនៅជាន់ទី០៣ រួចក៏ជាន់បាក់ធា្លក់មកក្រោមលេីគំនរកុងផ្លាកេបណ្ដាលឱ្យសន្លប់ រងរបួសធ្ងន់់។ ក្រោយកើតហេតុអ្នករួមការងារបាននាំគ្នាជួយបញ្ជូនទៅមណ្ឌលសុខភាពស្ទឹងហាវ ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
