(ខេត្តព្រះសីហនុ)៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទទួលបានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀត ដែលជាអំណោយសប្បុរសធម៌ពីលោក អ៊ុក ស៊ុក និងលោកស្រី សំ ហួច ដែលជាអាជីវករ។ រថយន្តជាអំណោយនេះត្រូវបានប្រគល់ជូនមន្ទីរពេទ្យនៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ ក្នុងនោះផងដែរលោក និងក្រុមគ្រួសារក៏បានឧបត្ថម្ភថវិកាទៅដល់មន្ទីរពេទ្យចំនួន ១០០០ដុល្លារបន្ថែមទៀតទុកសំរាប់ចាក់ប្រេងរថយន្តនោះថែមទៀតផង។ បន្ទាប់ពីមានការជូយឧបត្ថម្ភដល់មន្ទីរពេទ្យរួចរាល់លោកក៏មាន ប្រសាសន៍ថា និងរៀបចំ ពិធីគម្រប់ខួបអាពាហ៍ពិពាហ៍៤០ឆ្នាំ របស់លោកផងដែរដោយអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ដើម្បីចូលរួមពិធីរបស់លោក ដោយមានពិសារអាហារពេលល្ងាចនៅគេហដ្ឋានរបស់លោកផ្ទាល់។
ហើយក្នុងនោះផងដែរលោកក៏បានប្រាប់សារព័ត៌មានយើងថាការរៀបចំពិធីប្រគល់រថយន្ត និងថវិកាមួយចំនួនខាងលើនេះ មិនមែនមានបំណង ឬក៏ចង់បានអ្វីតបស្នងមកវិញនោះទេ ដោយមូលហេតុថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកនិងលោកស្រី អញ្ចឹងហើយដោយមានការផ្ដួចផ្ដើមពីក្រុមគ្រួសាររបស់លោកក៏បានគិតគ្នាជ្រះថ្លាឧបត្ថម្ភរជារថយន្ត និងថវិកាជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្ដងដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា។
ពិធីនេះលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក អ៊ុក ស៊ុក និងភរិយាដែលបានជួយឧបត្ថម្ភនូវរថយន្តសាមុយ និងថវិកាចំនួន១០០០ដុល្លារ ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់។ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបន្តទៀតថា នេះជាលើកទី៤ ហើយដែលមានសប្បុរសជន ឧបត្ថម្ភរថយន្ត រហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួលរថយន្តចំនួន ៤គ្រឿងហើយ ដែលជួយសម្រួលបានលឿនសម្រាប់មន្ទីរពេទ្យបង្អែកយើង។ ជាចុងក្រោយលោកបានថ្លែងអំណរគុណដល់ ក្រុមគ្រួសារលោក អ៊ុក ស៊ុក និងភរិយា ជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា កន្លងមកក៏មានសប្បុរសជនជាច្រើនបានឧបត្ថម្ភរថយន្តនិងសម្ភារ: បរិក្ខារមន្ទីរពេទ្យមួយចំនួនផងដែរ ដដែលធ្វើឲឱ្យមន្ទីរពេទ្យបង្អែកខេត្តមួយនេះមានរថយន្តសាមុយទំនើបៗនិងសម្ភារៈបរិក្ខារជាច្រើនដើម្បីជួយសង្គ្រោះទាន់ពេលវេលាសម្រាប់ពលរដ្ឋអ្នកជំងឺទូទៅ៕