(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង២០ និង៣០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះធ្វើការបង្ក្រាបទីតាំងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន០៤ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។
ទីតាំងទី១ មណ្ឌលកំសាន្ដតាចុងហ័រ នៅភូមិ១ សង្កាត់លេខ៣ អ្នកកាន់កាប់ទីកន្លែងឈ្មោះ NENG CHUN PING ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន យើងពិនិត្យឃើញមាន៖
តុល្បែងបាញ់ត្រី ចំនួន០៦តុ ស្លុតម៉ាស៊ីន ចំនួន ៣០ទូ អ្នកលេងចំនួន ១៧នាក់ (ស្រីៈ០១) ជាជនជាតិចិន បុគ្គលិក ០៦នាក់(ស្រីៈ០៤) លុយ ១០,៨១៣$ លុយខ្មែរ ២,០៤៣,០០០រ (របស់ម្ចាស់ទីតាំង) លុយ៥៩$ លុយខ្មែរ ២១៥០០រ (ជារបស់ភ្ញៀវ) ទូរស័ព្ទ ១៣គ្រឿង (ជារបស់ភ្ញៀវ) និងម៉ូតូ ០៣គ្រឿង សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន កាតបញ្ចូលប៉ុងហ្គេមមួយចំនួនធំ ។
ទីតាំងទី២ នៅវេលាម៉ោង ០០ និង១០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ យីហោហ្គេមកំសាន្ដតាកវិនផៃ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ មានអ្នកកាន់កាប់ទីតាំងឈ្មោះ MENG YAO PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ពិនិត្យឃើញមាន៖ តុហ្គេមបាញ់ត្រី ០២តុ ទូហ្គេមនាគ ០៨ទូ ទូប៉ម ០៣ទូ ទូហ្គេមវ៉ៃគ្នា ០១ទូ សៀវភៅបញ្ជី ០៨ក្បាល ភ្ញៀវ ០៤នាក់ (ទូរស័ព្ទ០៥គ្រឿង) បុគ្គលិក ០២នាក់(ស្រីៈ០១) ទូរស័ព្ទ ០១គ្រឿង លុយ ១៤៧៨$ លុយ ៤០០០០រ កាក់ ៧០០កាក់ ។
ទីតាំងទី៣ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ គ្រប់គ្រងដោយឈ្មោះ XU YI BIAO ភេទប្រុស អាយុ ២១ឆ្នាំ យើងពិនិត្យឃើញមាន ទូហ្គេមត្រី ០២ទូ ទូហ្គេមសត្វចំនួន ០៨ទូ ទូហ្គេមវ៉ៃគ្នាចំនួន ០១ទូ កាក់ចំនួន៦០០កាក់ ឃាត់ខ្លួន ០១នាក់ ។
ទីតាំងទី៤ យីហោកាស៊ីណូ ហៃទុនវ៉ាន ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់៣ គ្រប់គ្រងដោយឈ្មោះ អ៊ឹង គ័ង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ពិនិត្យឃើញមាន លុយ ៣២៦៩$ (ដកពីកាស៊ីណូ) លុយ ៣៣៧៨$(ដកពីអ្នកលេង) ទូរស័ព្ទដៃចំនួន២២គ្រឿង តុហ្គេមបាញ់ត្រី ០៥គ្រឿង ម៉ាស៊ីនស្លុត ១៨ទូ ទូចាក់សេះ ០៤ទូ ទូចាប់តុក្កតា ០១ទូ ឃាត់ខ្លួនថៅកែ និងបុគ្គលិក ០៤នាក់ ឃាត់ខ្លួនអ្នកលេង ២៣នាក់ ។
សរុបទាំង០៤ ទីតាំងខាងលើបានឃាត់ខ្លួនមនុស្ស ៥៦(ស្រីៈ០៦នាក់) ខ្មែរ ២០នាក់(ស្រីៈ០៥) ជនជាតិចិន ៣៦នាក់(ស្រីៈ០១)
-ទូរបាញ់ត្រី ១៥តុ
-ស្លុតម៉ាស៊ីន ៦០ទូ
-លុយដុល្លា ១៨,៩៣៨$
-លុយខ្មែរ ២,៨៣០,០០០៛
-ម៉ូតូ ០៣គ្រឿង
-ទូរស័ព្ទដៃ ៣៩គ្រឿង
-សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន
-កាក់ហ្គេម ១៣០០កាក់
-កាតបញ្ជូលប៉ុងលេងហ្គេម មួយចំនួនធំ ។
ជនសង្ស័យខាងលើបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។ រីឯទូហ្គេមបាញ់ត្រី និងស្លុតម៉ាស៊ីន លោកព្រះរាជអាជ្ញារង បានឯកភាពឱ្យរក្សាទុកក្នុងទីតាំងដែលបានពិនិត្យជាក់ស្ដែង ដើម្បីមានចំណាត់ការបន្ដនៅពេលក្រោយទៀត ៕