(ខេត្តសៀមរាប) ៖ រថយន្តឡង់គ្រីស័របើកបរលឿនពេករហូត រេចង្កូតទៅឆ្វេងដៃ ទៅបុករថយន្តម៉ាកសាំងយ៉ុងពេញទំហឹង បណ្តាលឱ្យមនុស្សជាង១០នាក់បានរងរបួស និងម្នាក់បានស្លាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី០៥ ខែមករាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២B-២២៧៨ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតទៅឆ្វេងដៃ បុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប២C-៦៧៨៥ បើកបរដោយឈ្មោះ ហឿម ស្រួច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបក្នុងទិសដៅពីលិចទៅកើត។
អ្នកដំណើរចំនួន១៤នាក់ ស្រី០៩នាក់ដែលជិះរថយន្តសាំស៉ុងបានរងរបួស ៖ ១-ឈ្មោះ ប៉ាវ ជន ភេទស្រី អាយុ ៦២ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប។២-ឈ្មោះ ទុំ សុខ ភេទស្រី អាយុ ៧៦ឆ្មាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។៣-ឈ្មោះ សាន សាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប។៤-ឈ្មោះ ភួង ភាព ភេទស្រី អាយុ ៤៧ឆ្នាំ ទីលំនៅនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប។៥-ឈ្មោះ ពីង ឡាយ ភេទប្រុស ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។៦-ឈ្មោះ ទុយ ណី ភេទស្រី អាយុ ៣៦ឆ្នាំ ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។៧-ឈ្មោះ មៀន ជឿម ភេទស្រី អាយុ ៦១ឆ្នាំ ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប។៨-ឈ្មោះ ស្អាត សួរ ភេទស្រី ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប។៩-ឈ្មោះ ប៉ោ ងួន ភេទប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។១០-ឈ្មោះ រៀល ឡី ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។១១-ឈ្មោះប៉ាត ឡុង ប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ១២-ឈ្មោះបឿន លេន ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគមន ខេត្តសៀមរាប។១៣-ឈ្មោះ តេន ឡោម ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជាំ ឃុំចាន់ស ស្រុកសូទ្រនិគមន ខេត្តសៀមរាប។ ១៤-ឈ្មោះ ទុយ ឃីង ភេទប្រុស ព្រះជន្ម ៥១ ព្រះវស្សា ទីលំនៅ ភូមិថ្នល់ឡុក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប(ព្រះសង្ឃ)។
ករណីនេះបណ្តាលឱ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ ស្អាត សួរ ភេទស្រី ,របួសធ្ងន់មនុស្ស ០៧នាក់ ស្រី ០៤នាក់ របួសមនុស្សស្រាល ០៦នាក់ ស្រី ០៤នាក់ ខូចខាតរថយន្តធ្ងន់ ០២គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ មូលហេតុគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក ឡង់គ្រីស័រ បើកមានល្បឿនលឿន និងបើកមិនប្រកាន់ស្តាំ។ ចំពោះជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕