(ខេត្តកំពង់ស្ពឺ) ៖ បុរសខ្មែរឥស្លាមម្នាក់ ក្នុងសភាពស្រវឹងបានបោះពួយរថយន្តតាមអំណាចស្រា ដល់ផ្លូវកោងមិនបង្អង់ល្បឿនរថយន្តបានរេចេញពីផ្លូវទៅបុកគល់ដូងនៅខាងស្ដាំដៃពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តរូបនោះស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើរចំនួន ៦នាក់បានរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង៥០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ១១២-១១៣ ស្ថិតក្នុងភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានករណីឧប្បត្តិហេតុ រថយនមួយគ្រឿងម៉ាកកាមរីគូទហើម ពណ៌ក្រហម ពាក់ផ្លាក់លេខភ្នំពេញ2D-3803 អ្នកបើកបរ ឈ្មោះឌុក សេន (ខ្មែរឥស្លាម) ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរចំនួន៦នាក់សុទ្ធតែរងរបួសធ្ងន់ ៖ ១ . ឈ្មោះប៉េស កៃ ភេទប្រុស អាយុ៤១ឆ្នំា (របួសធ្ងន់), ២.ឈ្មោះសាត នួនភេទប្រុស អាយុ២៨ឆ្នាំ (របួសធ្ងន់), ៣. ឈ្មោះយូ រ៉េសភេទប្រុស អាយុ៤២ឆ្នាំ (របួសធ្ងន់), ៤. ឈ្មោះសា ហ្វា ភេទប្រុស អាយុ២០ឆ្នំា (របួសធ្ងន់), ៥. ឈ្មោះពុត ក្រឺម ភេទប្រុស អាយុ២៧ឆ្ន្នាំ (របួសធ្ងន់), ៦. ឈ្មោះសា ផយភេទប្រុស អាយុ៣៣ឆ្នាំ (របួសធ្ងន់), នាក់ទំាង៧ រស់នៅភូមិតាវ៉ាយ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបើកពីទិសខាងលិច ទៅទិសខាងកើត។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្ត មុនពេលបើកបរបានសេពគ្រឿងស្រវឺងហើយបើកបររថយន្តល្បឿនលឿន មកដល់ផ្លូវកោងចំណុចខាងលើគ្រប់គ្រងលែងបាន បានរ៉េចង្កូតទៅបុកគល់ដូងនៅខាងស្ដាំដៃពេញទំហឹង ខ្ទេចរថយន្ត បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗនិងអ្នករួមដំណើររបួសធ្ងន់៦នាក់ និងខូចខាតសម្ភារៈមួយចំនួន។
ក្រោយកើតហេតុតែមនុស្សសមត្ថកិច្ចបានបញ្ជូនជនរងរបួសទាំង៦នាក់ ទៅមន្ទីរពេទ្យក្រាំងពន្លៃស្រុកឧដុង្គ។ ចំណែកសាកសពអ្នកបើកបររថយន្តបានប្រគល់ជូនសាច់ញាតិ។ ដោយឡែករថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះបនកំពិតខូចខាតធ្ងន់ធ្ងរហើយសមត្ថកិច្ច បានយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរុងរឿង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ៕