អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងហាមយាន ជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ក្លោងទ្វារប្រាសាទតាព្រហ្មចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ
ដោយ Heng  ថ្ងៃទី 5 January, 2020  ម៉ោង 08:59 | សន្តិសុខ​សង្គម

អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់ក្រសួងស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ មគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍-ជាតិអន្តរជាតិ និងសាធារណៈជនទាំងអស់ថា៖ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ហាមមិនឱ្យយានជំនិះគ្រប់ប្រភេទជិះចូលតាមច្រកក្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មទៀតឡើយ។ ដោយអាជ្ញាធរជាតិអប្សរាបានលើកបញ្ជាក់ថា ដើម្បីលើកតម្លៃបេតិកភ័ណ្ឌ និងរក្សាសុវត្ថិភាពប្រាសាទ។

ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានោះ ក៏បានលើកបញ្ជាក់ដែរថា ចំពោះរថយន្តសង្គ្រោះបន្ទាន់ យានជំនិះរបស់ក្រុមការងារការដ្ឋាន និង រថយន្តគណៈប្រតិភូថ្នាក់ជាតិ និង អន្តរជាតិ ដែលមានលិខិតអនុញ្ញាតអប្សរាគឺអនុញ្ញាតឱ្យចេញចូលជាធម្មតា។

យោងតាមសេចក្តីប្រកាសនេះមជ្ឈដ្ឋានទូទៅ បានអបអរ សាទរ និងជំរុញឱ្យអាជ្ញាធរជាតិអប្សរាអនុវត្តសេចក្តីប្រកាសនេះឱ្យបានម៉ឺងម៉ាត់។ ព្រោះកន្លងមកមិនថាយានជំនិះតូចៗទេសូម្បីរថយន្តធុនធំៗ ក៏បើកឆ្លងកាត់តាមច្រកទ្វារប្រាសាទតាព្រហ្ម យ៉ាងអាណាធិបតេយ្យ ដែលងាយនឹងបង្កមហន្តរាយដល់ខ្លោងទ្វារប្រាសាទ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...