នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករានេះ រដ្ឋបាលខេត្តកែប រកឃើញជនរងគ្រោះចំនួន២៣នាក់ ក្នុងនោះស្លាប់៥នាក់
(ខេត្តកែប)៖ រដ្ឋបាលខេត្តកែប បាទចេញសេចក្តីប្រកាសព័ត៌មានថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៣នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះស្លាប់៥នាក់ ( ស្រី៣នាក់ ) អ្នកនៅរស់រានមានជីវិត១៨នាក់។
មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងស្ថិតនៅជាមួយក្រុមការងារ ដើម្បីបន្តសកម្មភាពជួយសង្គ្រោះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប មុននេះ។
ដោយឡែកមន្ទីរពេទ្យខេត្តកែប បានចេញរបាយការណ៍រាយនាម ជនរងគ្រោះក្នុងករណី ក្នុងហេតុការណ៍បាក់រលំអគារនោះ ដដែលមន្ទីរពេទ្យខេត្តកែបបានទទួលពិនិត្យរបួស គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះផងដែរ៕
Loading...
loading...