(ភ្នំពេញ)៖ បុរសអ្នកដឹកចង្រ្កានលក់តាមរឺម៉កម៉ូតូ ខណៈគាត់កំពុងយួរចង្រ្កានដាក់ឲ្យម៉ូយ ស្រាប់តែត្រូវម៉ូតូបុកឱ្យរងរបួសធ្ងន់ បាក់ធ្មេញ និងភ្លៅទាំងព្រឹក ថ្ងៃទី៤មករា នេះ នៅតាមបណ្ដោយផ្លូវលេខ២១៧ ចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ បុរសរងគ្រោះរូបបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកចង្រ្កាន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ក៏បានចតអែបខាង ចុះយួរចង្រ្កានឱ្យម៉ូយ ស្របពេលនោះក៏មានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1W -7795 បើកវ៉ារថយន្ត២គ្រឿងទៀត ក៍ជ្រុលទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឱ្យដួលផ្កាប់មុខរងរបួសបាក់ធ្មេញ និងបាក់ភ្លៅ។
ក្រោយកើតកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង យករ៉ឺម៉ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ពេលក្រោយ៕