ជនជាតិចិនបើករថយន្តទាំងស្រវឹងបុកម៉ូតូមួយគ្រឿងហើយបើករត់ទៅបុកម៉ូតូមួយគ្រឿងទៀតអូកជាច្រើនរយម៉ែត្រទៅមុខលែងរួច
ដោយ Heng  ថ្ងៃទី 3 January, 2020  ម៉ោង 07:59 | សន្តិសុខ​សង្គម

(​ភ្នំពេញ​)៖ បុរសជនជាតិចិនម្នាក់ និងអ្នករួម​ដំណើរ​បីនាក់​ទៀត​បើករថយន្ត​ម៉ាសស្ដា​ទាំង​ស្ថានភាព​ស្រវឹង ​ជ្រុល​ទៅបុលទៅបុកម៉ូតូ១គ្រឿងនៅទឹកដីខណ្ឌដូនពេញបង្លឱ្យម្ចាស់ម៉ូតូរងរបួស រួច​ព្យាយាម​បើក​រត់​រហូតមកដល់​ស្តុ​ប​ផ្សារ​ដេប៉ូ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក ហើយបានបុកម៉ូតូ១គ្រឿងទៀត អូសជាច្រើនរយម៉ែត្រ បង្កឱ្យម្ចាស់រងរបួសស្រាល ភ្លាមនោះប្រជាពលរដ្ឋដេញឃាត់បាននិងទប់កំហឹងមិនបាន ​វាយ​រថយន្ត កាលពី​យប់​ថ្ងៃទី​២​ ខែមករា​ឆ្នាំ​២០២០ នៅចំណុចស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កស៊េរីទំនើបមួយ គ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8318 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរ៣នាក់ទៀត បានធ្វើដំណើរចេញពីម្ដុំផ្សារទំនើបសូរិយា បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM 2008 មួយគ្រឿងបណ្ដាលឱ្យមានអ្នករងរបួស ហើយរថយន្តបង្កវិញមិនបានឈប់ដោះស្រាយទេ ថែមទាំងបើករត់រហូតដល់ស្តុបផ្សារដេប៉ូ រថយន្តខាងលើបានបួងចង្កូតជ្រុលឡើងឃឿន ទៅបុកម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ស ដែលកំពុងឈប់រង់ចាំស្តុបពេញមួយទំហឹង ជាប់ក្រោមរថយន្តអូសរាប់រយម៉ែត្រ តែសំណាងល្អអ្នកបើកម៉ូតូលោតចុះទាន់រងរបួសស្រាល។

ប្រភពបន្តថា ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើន ដែលឃើញហេតុការណ៍ខាងលើ មានការខឹងសម្បារយ៉ាងខ្លាំងបានវាយរថយន្តនោះ ហើយសំណាងល្អ សមត្ថកិច្ចចេញមកជួយអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ជនជាតិចិនទាំងបួននាក់យកទៅប៉ុស្តិ៍។ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...