(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្ត សង្ស័យងោកមួយភាំង ជ្រុលបុកចូល ផ្ទះបង្រៀន ជួសជុលទូរស័ព្ទ ខ្មែរហ្វូន និងផ្ទះលក់ ឥវ៉ាន់ចាប់ហ៊ួយ រងការខូចខាត កាលពីម៉ោង ៣ និង៥០ ទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៃថ្ងៃឆ្លងឆ្នាំសកល នៅតាមបណ្ដោយ ផ្លូវលេខ២២៥ ក្នុងសង្កាត់ ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរ ជាមួយស្ត្រីម្នាក់ បើករថយន្ត ម៉ាករ៉េងរ៉ូវ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1862 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ ២២៥ ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែរេចង្កូតបុកចូល ផ្ទះបង្រៀន ជួសជុលទូរស័ព្ទ គ្រប់ប្រភេទ និងផ្ទះលក់ ឥវ៉ាន់ចាប់ហ៊ួយ ដែលនៅជាប់គ្នា ខូចខាតទ្វារដែក អស់ជាច្រើនផ្ទាំង ហើយរថយន្តក៏បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ភាគីខាងរថយន្ត បានសម្របសម្រួល ជាមួយម្ចាស់ផ្ទះ ទាំងពីរដែលរងការខូចខាតនោះដើម្បីនឹងបញ្ចប់រឿងនៅនឹងកន្លែង៕