បើកម៉ូតូចេញពីវិមានឈ្នះឈ្នះក្រោយពីចូលរួមអបអរសាទរពិធីឆ្លងឆ្នាំ មនុស្សប្រុស-ស្រី៦នាក់នាក់​ បាន​រងរបួស​ធ្ងន់​ស្រាល ​បន្ទាប់ពី​រថយន្ត​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​​ ពីក្រោយ
ដោយ Heng  ថ្ងៃទី 1 January, 2020  ម៉ោង 12:37 | សន្តិសុខ​សង្គម

(​ភ្នំពេញ) ៖ ​មនុស្ស​ប្រុសស្រីចំនួន៦នាក់ បាន​រងរបួស​ធ្ងន់ស្រាល ​បន្ទាប់ពី បុរស​ម្នាក់ ​សង្ស័យស្រវឹងស្រា បាន​បើករថយន្ត​យ៉ាង​លឿន ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​២​គ្រឿង រួច​រថយន្ត​ជ្រុល​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត ក្ក្រឡាប់ផ្ងារជើ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី​ម៉ោង​១​ និង២០នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខាងត្បូង​សាលាបឋមសិក្សា​បាក់​ខែង ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ពីរ​គ្រឿង ១​គ្រឿង​ម៉ាក AEROK ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HW-7866 បើកបរ​ដោយ​ប្តី​ប្រពន្ធ និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HT-8707 បើកបរ​ដោយ​នារី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​។​ ដោយ​ម៉ូតូ​ទាំងពីរ​គ្រឿង​ បាន​បើក​បណ្តើរគ្នា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ទើបតែ​ចេញពី​ចូលរួម​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល នៅ​វិមាន​ឈ្នះៗ បំណង​ទៅ​ដើរលេង​បន្ត នៅ​អូ​តែ​ល​សុខា​។

ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បង្ក ១​គ្រឿង​ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​2-2638 បើកបរ​ដោយ​បុរស​ម្នាក់ យ៉ាង​លឿន ​ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​ទាំងពីរ​គ្រឿង​យ៉ាងពេញទំហឹង បណ្ដាល​ឱ្យស្ត្រីម្នាក់ ដែល​ជិះ​ម៉ូតូ AEROK រងរបួស​ធ្ងន់ ចំណែក​បួន​នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល​។​ ចំណែករថយន្តបង្ក នៅ​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត កក្រឡាប់ផ្ងារជើងទ្រមេឃ រីឯ​អ្នកបើកបរ​បាន​រង​រ​បួស​ស្រាល ភ្លាមៗ​នោះ មាន​រថយន្ត​សង្គ្រោះ​បន្ទាន់ បានមក​ដល់​ដឹកយក​ជនរងគ្រោះ​ទាំង​៥​នាក់ ទៅ​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៍​ ឱ្យចុះមកវាស់វែង ស្ទូច​រថយន្ត​បង្ក និង​ម៉ូតូ​ទាំងពីរ​គ្រឿង ព្រមទាំង​នាំខ្លួន​អ្នកបើករថយន្ត​បង្ក ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...