(ខេត្តកោះកុង) ៖ បុរសម្នាក់ជាមេបញ្ជាការរាជអាវុធហត្តនៅស្រុកកោះកុង បានបើករថយន្តវ៉ាជែង ស្រាប់តែរថយន្តបានកង់មុខខាងឆ្វេងបណ្តាលជ្រុលទៅបុករថយន្តបែនដឹកដីគ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នាចំពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើស្ពានកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថាម ម្ចាស់រថយន្តបង្កមានឈ្មោះ មុត កុសល បើករថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9133 វ៉ាជែងជាមួយរថយន្ត១គ្រឿងម៉ាក High lander កំពុងធ្វើដំណើរស្របទិសគ្នា ពេលវ៉ាជែងនោះ ស្រាប់តែកង់រថយន្តមុខខាងឆ្វេងបែក ទើបរេចង្កូតមកបុករថយន្តដឹកដីតែម្តង និងរងរបួសក្បាលស្រាល។
ដោយឡែកម្ចាស់រថយន្តរងគ្រោះឈ្មោះលោក ញ៉ែម ភៀស បើកបររថយន្តដឹកដី ចង្កូតស្តាំ ម៉ាកUD គ្មានស្លាកលេខ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយពីកើតហេតុជនបង្កព្រមទទួលស្គាល់កំហុស ដោយទទួលយកសំណើសម្របសម្រួលទូទាត់ជួសជុលសងរថយន្តការខូចខាតឡើងវិញនៅយានយន្ត៕