ជនជាតិចិនប្រុសស្រីចំនួន ២០នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនពាក់ព័ន្ធជាប់សង្ស័យបទល្មើសពីរផ្សេងគ្នា
ដោយ Heng  ថ្ងៃទី 28 December, 2019  ម៉ោង 12:22 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ជនសង្ស័យជាជនជាតិចិនចំនួន ២០ នាក់ក្នុងស្ត្រីម្នាក់ ត្រូបានកម្លាំងសមត្ថកិច្ចប៉ូលិសស្នង ការនគរបាលខេត្តព្រះសីហនុចាប់ខ្លួន ពាក់ព័ន្ធករណីជាប់សង្ស័យ បទល្មើស ២ផ្សេងពីគ្នា ។ ដោយក្នុងនោះ ជនជាប់សង្ស័យចំនួន ៤នាក់ជា ជនជាតិចិន ត្រូវបាន ចាប់ខ្លូននៅវេលាម៉ោង ២ជិតភ្លឺយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ ២ សង្កាត់លេខ២ក្រុងព្រះសីហនុ។

ចំណែកជនជាប់សង្ស័យចំនួន១៦នាក់ ស្រ្តីម្នាក់ ត្រូវបានចាប់ខ្លូន នៅពេលរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវមួយកន្លែងស្ថិត នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុងខេត្តព្រះសីហនុ(តំបន់ ជិតម្ដុំក្បែរក្លឹបកំសាន្ត L.V) ។

ជនសង្ស័យខាងលើក្រោយពេលចាប់ខ្លូនត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ភ្លាមៗ ផងដែរដើម្បីបន្តវិធានការតាមផ្លូវច្បាប់។

ពាក់ព័ន្ធ ករណីនេះ លោក កុល ផ្លាលី ស្នងការរងខេត្តព្រះសីហនុ បានបញ្ជាក់ថាពិតជាមានចាប់ខ្លូន ជនជាតិចិនខាងលើ ប្រកដ មែន ដោយកិច្ចការ នេះសមត្ថកិច្ចកំពង់ធ្វើការសាកសួរ នៅឡើយ នឹងធ្វើការជាមួយស្ថានទូតបន្តចិនផងដែរ ហើយ មកដល់ពេលនេះ នៅមិនទាន់បញ្ជប់ការសាកសួរ នៅឡើយទេ ។

សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងរយៈពេលមួយថ្ងៃ គឺចាប់ពីយប់ ថ្ងៃទី២៧ ដល់រសៀល ថ្ងៃដ៏ដែល កម្លាំងសមត្ថកិច្ច បនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការចាប់ខ្លួនជនសង្ស័យសរុបចំនួន ២០នាក់ ។ ក្នុងនោះជនជាតិចិន ៤នាក់ ត្រូវបានចាប់ខ្លូន នៅវេលាម៉ោង ២ជិតភ្លឺយប់ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាមួយនឹងវត្តុតាង មួយចំនួនអាវុធខ្លី K59 ចំនួន១ដើម មាន៥គ្រាប់,កូនកាំបិតមុតស្រួច១ដើម,ខ្នោះដៃ១គូ និងម៉ាសបិតមុខមួយចំនួនផងដែរ។ ដោយជនជាប់សង្ស័យ ទាំង៤នាក់នេះ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះ អាចជាក្រុមចោរប្លន់ប្រដាប់អាវុធ ឬចាប់ជំរិតទាប្រាក់។

ដោយឡែកនៅរសៀល ថ្ងៃដ៏ដែលសមត្ថកិច្ចប៉ូលិស ក៏បានចាប់ខ្លូនជនជាតិចិន ចំនួន១៦នាក់ ក្នុងស្រ្តីម្នាក់ ផ្សេងទៀត ពាក់ព័ន្ធនឹងបទល្មើស ចាប់ជំរិតទាប្រាក់ គឺចាប់ខ្លូន នៅត្រង់ចំណុច ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន២០នាក់ខាងលើកំពង់ត្រូវបាននគរបាល ធ្វើការសាកសួរ ដើម្បីបន្តនិតីវិធីតាមផ្លូវច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...