(ខេត្តបាត់ដំបង)៖ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បុរសជាចោរពីរនាក់ ជិះម៉ូតូ១គ្រឿង មកឈប់មុខតូបលក់ទូរស័ព្ធដៃមួយកន្លែង យីហោ(ស៊ីនួន) ស្ថិតក្នុងចំណុចក្រុមទី៣ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ហើយក្នុងនោះចោរម្នាក់ជិះខាងក្រោយបានយកពូថៅវាយបំបែកកញ្ចក់ទូតាំងទូរស័ព្ទហើយយកទូរស័ព្ទដៃអស់៥គ្រឿង រួចមុនចេញទៅបានបោកផាវគ្រាប់បែកចំនួនបីគ្រាប់ ជាការគំរាមកុំឱ្យម្ចាស់ដេញតាមពួកវាថែមទៀត ខណៈនោះលោកចោលបានចាកចេញទៅដោយសុវត្ថិភាព។
ក្រោយកើតហេតុមន្រ្តីនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ជនរងគ្រោះដែលម្ចាស់ទូរស័ព្ទ ឈ្មោះផាន វណ្ណឈីងភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបាត់បង់អស់ទូរស័ព្ទដៃ៥គ្រឿង។ ទូរសព្ទដៃចោលប្លន់យកទៅទី១-ម៉ាកវីវ៉ូ y១១ ពណ៌ខ្មៅ ចំនួន២គ្រឿង, ទទី២-ម៉ាកសាំស៊ុងJ5 ផ្លាស់ពណ៌ផ្កាឈូក ចំនួន១គ្រឿង និងទី៣-ម៉ាករ៉ែតមីអិចចំនួន២គ្រឿង សរុបជាទឹកប្រាក់ប្រមាណ៤០០ដុល្លារ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណទេក្នុងនោះគ្រាន់តែដឹងថាមានគ្នាពីរនាក់ដោយម្នាក់ពាក់មួកកន្តឹប ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកដល់ចំណុចខាងលើធ្វើ សកម្មភាពបែបនេះតែម្តង ។
ក្រោយមកទើប កម្លាំងអធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថស្រុកសង្កែ បានចុះមកដល់ដើម្បីបើកប្រតិបត្តិការត្រួតពិនិត្យនិងស្រាវជ្រាវរកជនសង្ស័យនៅជុំវិញទីតាំងកើតហេតុនិងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាចោរប្លន់ទាំង២នាក់នេះ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕