បុរស​ម្នាក់​ បត់ឆ្វេងមិនបង្អង់ល្បឿន ​បុកនឹងរបាំងថ្នចែកទ្រូងផ្លូវពេញទំហឹងបាក់កស្លាបភ្លាមៗ
ដោយ Heng  ថ្ងៃទី 26 December, 2019  ម៉ោង 10:58 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើក រថយន្តម៉ាកព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បុរសម្នាក់បាក់កស្លាប់ក្នុងរថយន្ត កាលពីម៉ោងទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​មេភ្លើ​ង​មហាវិថី​ព្រះមុ​នីវ​ង្ស កែង​នឹង​ផ្លូវ ៣៦០ ក្នុង​សង្កាត់ បឹ​ង​​កេង​កង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​​ ជនរងគ្រោះឈ្មោះោះ តាំង វាសនា អាយុ​៣២​ឆ្នាំសង្កាត់ ទូល​សង្កែ ខណ្ឌឫស្សីកែវ​។​​

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​​ភ្នំ​ពេញ 2Y- 7332 បើកបរបើកបរដោយជនរងគ្រោះ ​តាម​បណ្ដោយ​ផ្លូវ​៣៦​០ ទិសដៅ​ពី​លិចទៅ​កើត​ក្នុ​ង​​ល្បឿន​​លឿ​ន​ ​ខណៈ​មកដល់​ចំណុ​ច​​ស្តុ​​ប​​កែង​នឹង​មហាវិថី​ព្រះមុនី​វ​ង្ស​ ក៏​បត់​ឆ្វេង​​​ដៃ​មិ​ន​​បង្អង់ ក៏​ជ្រុល​ទៅបុក​នឹង​រ​បាំ​ង​ថ្ម​​ពុះ​ចែ​ក​​ទ្រូងផ្លូ​វ​​យ៉ា​ង​ពេញទំហឹង​បណ្ដាល​​​ឱ្យរថយន្តបោកផ្ទប់ដើមទ្រូង ​បណ្ដាលបាក់កក​ស្លាប់​ភ្លា​ម​ៗ​មួ​យរំ​ពេច​នៅនឹ​ងកន្លែ​ង​កើ​តហេតុ​ ។ ភ្លាមៗនោះក៏មានយុវជនប្រុសស្រី២នាក់ ​បាន​យកទ្រព្យ​សម្ប​ត្តិ​​រ​បស់តៃកុងរថយន្ត ​គឺលុយ​ជិត ៤​ពាន់​​ដុល្លារ ​និង​ទូរស័ព្ទ ២​គ្រឿង ដើម្បី​រក្សា​ទុក​​ឲ្យ​​ក្រុមគ្រួ​សា​រ​សា​ច់ញា​តិ​​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​​​វាស់វែ​ង​ ​ស្ទូច​យក​រថយន្ត​ទៅ​​រ​ក្សា​ទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​​ក្រោ​យ​៕៊

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...