ស្លាប់១នាក់ របួសធ្ងន់២នាក់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវជាតិលេខ១៣ ក្រុងស្វាយរៀង
ដោយ Heng  ថ្ងៃទី 26 December, 2019  ម៉ោង 08:18 | សន្តិសុខ​សង្គម

(ខេត្តស្វាយរៀង) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយ សាអ្នកបើកបររថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងបានបើកវ៉ាជែងរថយន្ត ១គ្រឿងហើយជ្រុលទៅបុកបង្គោលគីឡូម៉ែត្របណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់រួចជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា
បានបង្កឲ្យមនុស្ស១នាក់ស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតនៅក្នុងភូមិ ធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ននគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែល បានស្លាប់នោះ ឈ្មោះ ឆាយ វណ្ណា អាយុ៣៤ ឆ្នាំ មុខរបររត់ តាក់ស៊ី មានទីលំនៅ នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង និងអ្នករួមដំណើរជាមួយរបួសធ្ងន់ឈ្មោះ យក់ សារី អាយុ ២៨ឆ្នាំ មុខរបររត់ ម៉ូតូឌុប មានទីលំនៅ នៅភូមិព្រៃគាវ ឃុំ កំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះអ្នកបើកម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខស្វាយរៀង ១A-៤៧៣២ ដោយរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ។ ទាក់ទិនករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នេះអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ( ឆ្លាម ) ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២I-៦៤៩៩ បើកបរពីទិសខាងត្បូងទៅទិសខាងជើង។

លុះមកដល់កន្លែងកើតហេតុ ក៏បានបើកវ៉សជែងនឹហរថយន្ត លុចស៊ីស១គ្រឿង និងបន្តវ៉ាជែងរថយន្តតូយ៉ូតា ហាយឡែន ឌ័រ មួយគ្រឿងទៀត បានប៉ះរថយន្តតូយ៉ូតា ហាយលែនឌ័រក៏ រេចង្កូតទៅឆ្វេងបុកចំបង្គោលថ្មគីឡូម៉ែត្រលេខ១ ប៉ើងជាង ១០ម៉ែត្រ បណ្តាលឱ្យរថយន្តក្រឡាប់ប្រមាណបីបួនត្រឡប់ ទៅបុកជាមួយម៉ូតូ ដែលកំពុងបើកបញ្ច្រាសទិសគ្នា ដួល ខ្ទាតជិត១០ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូ រងរបួសក្បាល និង ដៃជើងធ្ងន់ធ្ងរ។ សមត្ថកិច្ចបានចុះវាស់វែងហើយ សន្និដ្ឋានថា អ្នកបើករថយន្តបានបើកបរដោយស្រវឹង និង បើកល្បឿនលឿន វ៉ាជែងកន្លែងគ្រោះថ្នាក់ ។

បន្ទាប់ពីវាស់វែង និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯ រថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...