(ខេត្តព្រះវិហារ)៖ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នំា២០១៩ វេលា កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជា សំអឿន នាយរងការិយាល័យ ក១ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ នៅចំណុច ដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។
ជាលទ្ធផលសមរ្ថកិច្ចបង្ក្រាបបានជនស្ស័យម្នាក់ឈ្មោះ ពិន និស្សា ហៅ ខូច ជនជាតិខ្មែរ អាយុ២៤ឆ្នាំ។ រឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០ គីឡូក្រាម ។ ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាង សំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕