បើករថយន្តព្រូស បុកលូបណ្តាលឱ្យអ្នកបើកបរ និងអ្នកជិះជាមួយស្លាប់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 23 December, 2019  ម៉ោង 09:03 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសពីរនាក់ជិះឡានព្រូស អ្នកបើកបរទៅបុកលូបណ្ដាលឱ្យទៀតមនុស្សចេញពីរថយន្តស្លាប់ទាំងពីរនាក់ភ្លាមៗកាលពីវេលាម៉ោង ០៣ និង១១នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6784 ចំណែកជនរងគ្រោះទី១.ឈ្មោះ ហ៊ឹម រតន: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ យោធា និងជាកូនមន្ត្រីផ្កាយពីរ មានទីលំនៅផ្លូវ៤៦០ ក្រុម១១ ភូមិ២ សង្កាត់ទួលទំពួង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងទី២.ឈ្មោះ ភួង វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង ស្រុកកំណើត ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពបានឱ្យដឹងទៀតថា រថយន្តបើកបរល្បឿនលឿន ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកលូ និង របងដែករបស់បុរីឡុងនី បណ្តាលឱ្យក្រឡាប់ខ្ទេចរថយន្តចំណែកអ្នកជិះបានទៀតចេញក្រៅស្លាប់ទាំងពីរនាក់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង បានយកវត្ថុតាងរថយន្ត បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការដោះស្រាយតាមនិតីវិធី ចំណែកសាកសពបានប្រគល់ឲ្យសាច់ញាតិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...