(ភ្នំពេញ) ៖ រថយន្ត ២គ្រឿងបើកបរស្របទិសគ្នាហើយបានវ៉ាជែងវាគ្នារហូតដល់ទាំងពីរគ្រឿងហើយបានធ្វើឱ្យអ្នកបើកបររថយន្តទាំងពីរនាក់នោះម្នាក់របួសស្រាលហើយម្នាក់របស់ធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនាវេលាទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកត្រី ម៉ាកហុីយ៉ុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3E-2680 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្របទិសគ្នានឹងរថយន្តCamery ពណ៌ស្លែ ពាក់ស្លាក ប.មានជ័យ 2A-2417 បើកបរដោយបុរសម្នាក់ រថយន្តទាំងពីរមានល្បឿនលឿនដូចគ្នា ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តទាំងពីរបានប្រដេញវ៉ាជេងគ្នា បណ្តាលរេចង្កូតប៉ះគ្នា បណ្តាលឱ្យក្រឡាប់ទាំងសងខាង ហើយបុរសម្នាក់ដែរជាអ្នកបើកបររថយន្តដឹកត្រី រងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯម្ចាស់រថយន្តCameryបានគេចចេញពីកន្លែងកើតហេតុបាត់។
សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕