មនុស្ស ៧នាក់ត្រូវបានឃាត់ខ្លួន ដកហូតកាំភ្លើងវែងខ្លី៧ ដើមគ្រាប់ជាង ២០០គ្រាប់ ករណីចរាចរណ៍អាវុធជួញដូរគ្រឿងញៀនបង្ខាំងមនុស្សជំរិតទារប្រាក់
ដោយ Heng  ថ្ងៃទី 17 December, 2019  ម៉ោង 08:52 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ក្រុមចាប់ជំរិតយកប្រាក់ និងជួញដូរអាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ៧នាក់ទៀត ដកហូតកាំភ្លើងវែង ខ្លី៥ដើម និងគ្រាប់ជាង ២០០គ្រាប់ ហេីយការ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ២ សង្កាត់លេខ១​ ខេត្ត-ក្រុងព្រះសីហនុ​ ក្រោមការឡោមព័ទ្ធ​ជាច្រើន​ម៉ោង​កន្លងមក​។

ប្រតិបត្តិការ​នេះ​បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងប្រាប់សារព័ត៌មានថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជូនខ្លួនជនសង្ស័យរួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...