សមត្ថកិច្ចចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងខុសច្បាប់មួយកន្លែង រឹបអូសបានប្រមាណជាង ៤តោន និងឃាត់ខ្លួនបុរសជាម្ចាស់ម្នាក់
ដោយ Heng  ថ្ងៃទី 10 December, 2019  ម៉ោង 13:56 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យ ទីតាំងស្តុកប៊ីចេង មួយកន្លែងដែលនាំចូល អត់ទាន់មានអាជ្ញាប័ណ្ណ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះ២ល្វែងជាប់គ្នា ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវ រកឃើញទីតាំងខាងលើ នាំចូលនូវប៊ីចេង គ្មានអាជ្ញាប័ណ្ណ អត់មានច្បាប់អនុញាតិ ទើបនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលដឹកនាំដោយឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេស នៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពីនគរបាល អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះពិនិត្យដល់ទីតាំងខាងលើ រកឃើញប៊ីចេងជាច្រើនបាវ និងកញ្ចប់តូចៗដែលច្រករួច ដែលមានទម្ងន់សរុបប្រមាណជាង ៤តោន ដែលពុំមានច្បាប់អនុញ្ញាតឱ្យនាំចូល ។

ប៊ីចេងបើសមត្ថកិច្ចបង្ក្រាបនេះនាំចូលពីប្រទេសថៃ ម្ចាស់មានឈ្មោះ អ៉ីវ សារិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។ហើយបានអាហាងថា បានរត់ច្បាប់ សុំសិទ្ធ អាជ្ញាប័ណ្ណ ការអនុញ្ញាតនាំចូលដែរតែមិនទាន់បានសម្រេច ។

ទោះជាយ៉ាងណាក្តី អ្វីដែលត្រួតពិនិ្យ នៅចំពោះមុខ មិនមានឃើញច្បាប់អនុញាតិ នាំចូលស្តុក ទើបសមត្ថកិច្ចហាមឃាត់ជាបណ្តោះអាសន្នសិន រងចាំម្ចាស់សុំច្បាប់ជាមុន និងមានការសម្រេចពីស្ថាប័ណផ្លូវច្បាប់ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបិទទីតាំង រឹបអូសប៊ីចេងនិងសម្ភារៈវេចខ្ចប់រក្សាទុក នៅមួយកន្លែងក្នុងផ្ទះខាងលើ និងនាំខ្លួនម្ចាស់ទីតាំងទៅសាកសួរកសាងសំណុំរឿង។

ឆ្លៀតក្នុងឪកាសនោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៌មានដល់លោក ដើម្បីឈានទៅបង្ក្រាបបន្តទៀត តាមរយៈលេខទូរស័ព្ទ 015 55 13 13 ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...