បើករថយន្តលឿនរេចូលទៅចំណែកផ្លូវម្ខាងទៀតបុកនឹងម៉ូតូកំពុងបើបញ្ច្រាសទិសគ្នាបង្កឱ្យអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់
ដោយ Heng  ថ្ងៃទី 9 December, 2019  ម៉ោង 11:59 | សន្តិសុខ​សង្គម

(ខេត្តឧត្តរមានជ័យ)៖ យុវជនម្នាក់បើករថយន្តខ្វះការប្រុង ប្រយ័ត្នបានរេចង្កូតចូលទៅចំណែកថ្នល់ម្ខាងទៀតហើយបានបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាទៀតចូលគុម្ពបន្លាបង្ករងរបួសធ្ងន់។ ហេតុការណ៍នេះបានកើត ឡើងកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះលើផ្លូវជាតិលេខ៦៨ ស្ថិតភូមិពុរ សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កបើកបររថយន្ត RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-1593 ឈ្មោះ ស វុទ្ទីភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង បានបើកបរក្នុងដៅពីជើងទៅត្បូង ជ្រុលទៅបុកម៉ូតូខាងឆ្វេងដៃខ្ទាតចូលគុម្ព​បន្លា​ រងរបួសធ្ងន់។

ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ដោយដាច់ម្រាមជើងឈ្មោះ បួង បាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រលានឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បញ្ជូនទៅពេទ្យខេត្តសៀមរាប។ វត្ថុតាងទាំងពីរសមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបន្តនីតិវិធីតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...