រថយន្តព្រូសបើកលឿនបុករបាំងថ្មពុះចែកផ្លូវទាំងព្រឹក, មនុស្ស ៣នាក់រងរបួសនៅចាក់អង្រែក្រោម
ដោយ
Heng ថ្ងៃទី
8 December, 2019 ម៉ោង
09:09 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ សង្ស័យអ្នកបើកបររថយន្ដព្រួសដេកលក់មួយភាំង បណ្ដាលឱ្យរថយន្តបុកនឹងរបាំងចែកទ្រូងផ្លូវពេញទំហឹង និងបានបង្កឲ្យមនុស្ស ៣ នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធាណីភ្នំពេញ ។
រថយន្តបង្ករម៉ាក PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2AW-9307បាន បានបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យមនុស្សរងរបួសចំនួន ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
