បើករថយន្តឡង់គ្រីស័រក្នុងស្ថានភាពស្រវឹង ទៅបុករះរថយន្ត ២គ្រឿង និងបណ្ដាលឱ្យនារីម្នាក់រងរបួស
ដោយ Heng  ថ្ងៃទី 8 December, 2019  ម៉ោង 07:40 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ រថយន្ត ៣​គ្រឿង​បុកគ្នាពេញទំហឹងជាបន្តបន្ទាបបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១១​ និង២០យប់ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តម៉ាក់ ឡង់​គ្រឹះ​ស័​រ ពណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-0470 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ពី​ជើង​ទៅ​ត្បូង ល្បឿនលឿនមកដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតទៅបុក រថយន្ត​ម៉ាក់ lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-5947 កំពុងធ្វើដំណើរបញ្ជ្រាសទិសគ្នា ហើយ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​នឹងរថយន្ត Camery ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7008 មួយទៀត បណ្ដាល​ឱ្យនារី​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​Camery រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ពីពីទីកន្លែងកើតហេតុ។ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យកទៅ​ពិនិត្យ​ជាតិ​ស្រវឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...