(ភ្នំពេញ) ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត ក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកគូតរ៉ឺម៉កកង់បីពីក្រោយពេញ ទំហឹងបណ្តាលឱ្យអ្នកជិះរ៉ឺម៉ករបួសធ្ងន់៤នាក់ស្រាល ៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ឮ១០នាទីយប់ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីអ្នកបើករឺម៉កជនរងគ្រោះ និងរបួសស្រាលបានប្រាប់ឱ្យដឹងថា រូបគាត់ និងមាន០៧នាក់ទៀត ធ្វើដំណើររួមគ្នាដោយម៉ូតូសណ្ដោង រុឺម៉ក១គ្រឿង ដឹកវាំងននចេញពីកម្មវិធីមួយកន្លែង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម។
លុះមកដល់ចំណុច កើតហេតុក្បែរ និងក្រុមហ៊ុនលក់រថយន្តមេក សឺឌេស.ក៏មានរថយន្ត១គ្រឿងម៉ាក់ ម៉ាស្ដារ ពណ៌ស ពាក់ស្លាកលេខ រដ្ធ20 2-8789 ដែលបើកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរម្នាក់ជាមួយ ទិសដៅស្របគ្នាពីក្រោយយ៉ាងលឿនហើយក៏បុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជើង និងធ្វើឱ្យអ្នកជិះលើរឺម៉ករងរបួសធ្ងន់៤នាក់ ស្រាល៤នាក់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។
ដោយឡែកអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានគេចខ្លួនបាត់ស្រមោល ៕